ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាស្តីពី “រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធ Video Conference (ZOOM) ។
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ FMIS បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធ Video Conference (ZOOM) ។ គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិភាក្សាលម្អិតជាមួយថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់ ជាពិសេសមន្ត្រីដែលទទួលបន្ទុកលើការអនុវត្តនីតិវិធីចំណាយ និង កិច្ចលទ្ធកម្ម ឱ្យបានយល់កាន់ច្បាស់ពីការតៀមអនុវត្តនីតិវិធីក្នុង FMIS ជាមួយរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ដែលក្នុងនោះក្រុមការងារ FMIS បានធ្វើបទបង្ហាញជូនអ្នកចូលរួមផងដែរអំពី នីតិវិធីអនុវត្តការងារបច្ចុប្បន្នដែលរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ កំពុងអនុវត្ត និង រំហូរនីតិវិធីអនាគតស្នើសុំក្នុង FMIS របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអភិបាលហិរញ្ញវត្ថុ សម្រាប់ការត្រួតពិនិត្យ និង សម្រេចលើការចំណាយ និង ការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ។ នីតិវិធីអនុវត្តការងារថ្មីតាម FMIS នឹងផ្តល់អត្ថប្រយោជន៍ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ជាច្រើនរួមមាន កាត់បន្ថយចំណាយលើការប្រើប្រាស់ធនធានមនុស្សតិច, កាត់បន្ថយពេលវេលា និង បង្កើននូវតម្លាភាពនិងគណនេយ្យភាពនៃការអនុវត្តថវិកា (អាចតាមដានបានទាំងស្រុងអំពីស្ថានភាពនៃការអនុវត្តថវិកា), ងាយស្រួលក្នុងការតាមដានប្រតិបត្តិការ, មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និង ឯកសារចាំបាច់មួយចំនួនត្រូវបានស្គែនដាក់ចូលក្នុង FMIS ដែលនឹងធានាបាននូវសុវត្ថិភាពជូនអ្នកប្រើប្រាស់។

សូមអរគុណ!


ព័ត៌មានទាក់ទង